សម្តេចតេជោប្រគល់រង្វាន់ដល់ម្ចាស់មេដាយ មាសពិភពលោកប្រភេទកីឡាប៉េតង់

Khmer sportអមដំណើរដោយម៉ូតូប៉ូលីសចំនួន១២គ្រឿង ក្បួនដង្ហែកីឡាកីឡាការិនី កែ ឡេង ជម្រើសជាតិប្រភេទកីឡាប៉េតង់ដែលដណ្តើមបានមេដាយមាស ក្នុងការ ប្រកួតជើងឯកកីឡាប៉េតង់នារីពិភពលោកលើកទី១៤នៅទីក្រុងម៉ុងតូបង់ សាធា រណរដ្ឋបារាំងកាលពីឆ្នាំ២០១៣ បានចាកចេញពីវិមានសន្តិភាព កាលពី រសៀលថ្ងៃទី០៩ខែមេសា ឆ្នាំ២០១៥ឆ្លងកាត់តាមមហាវិថីមួយចំនួនក្នុងរាជធានី ភ្នំពេញ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីមហាជនគ្រប់ស្រទាប់វណ្ណៈ។

កីឡាការិនី កែ ឡេង ត្រូវបានបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវថវិកាលើកទឹកចិត្តជា ច្រើនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ថ្ងៃនេះយើងមានវីរនារីមួយ រូបទៀត ដែលបានកើតចេញមកពីការខិតខំពីសំណាក់សាមីខ្លួនផ្ទាល់ និងការ ខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ សម្តេចតេជោមានប្រសាសន៍បន្តថា យើង អាចកត់សម្គាល់ឃើញថា កីឡាមិនថាប្រទេសធំប្រទេសតូចប្រទេសមានប្រ ទេសក្រនោះទេ ផ្ទុយទៅវិញឱ្យតែយើងពូកែ មានជំនាញ និងសមត្ថភាពពិត ប្រាកដ យើងនឹងទទួលបាននូវកីឡាឆ្នើមរបស់ជាតិ និងពិភពលោក តាមរយៈ ការលើកបង្ហាញនូវទង់ជាតិរបស់យើងនៅលើឆាកអន្តរជាតិ ។ ជាមួយនឹងមោទនភាពជាតិ ដែលកីឡាការិនី កែ ឡេង ទទួលបាននៅ ពេលនេះ និងជាមួយនឹងការបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទ ក៏ដូចជា ការជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីផ្សេងៗទៀតចូលលេងកីឡាឱ្យ កាន់តែមានសកម្មភាពផុលផុសនោះ សម្តេចតេជោបានសម្រេចដំឡើងឋានន្តរ ស័ក្តិជូនកីឡាការិនី កែ ឡេង អនុសេនីយ៍ទោទៅដល់អនុសេនីយ៍ឯក នៃកង យោធពលខេមរភូមិន្ទ ដែលនឹងចុះហត្ថលេខាដោយឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។

សម្តេចតេជោក៏បានសន្យា ក្នុងពិធីសំណេះសំណាលនៅវិមានសន្តិភាពថា កីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ដែលដណ្តើមបានមេដាយមាស១ក្នុងការ ប្រកួតកីឡាអាស៊ី និងកីឡាពិភពលោកនោះនឹងទទួលបានឋានន្តរស័ក្តិ១ស័ក្តិ ដែលនេះគឺជាការលើកទឹកចិត្តមួយសម្រាប់កីឡាករកីឡាការិនីកម្ពុជារបស់ យើង ។ សម្តេចតេជោមានប្រសាសន៍អំពាវនាវដល់គ្រប់សហព័ន្ធកីឡាទាំងអស់ត្រូវខិតខំពង្រឹងសកម្មភាពហ្វឹកហាត់ចំពោះកីឡាករ កីឡាការិនី ដើម្បីឱ្យកាន់តែ មានសមត្ថភាពជំនាញបច្ចេកទេស និងទទួលប្រៀបឈ្នះរបស់កម្ពុជា ។ សម្តេចតេជោមានប្រសាសន៍ថា បើយើងជំរុញចលនាកីឡាកាន់តែខ្លាំង នៅក្នុងស្រទាប់កុមារ យុវវ័យ និងយុវជនរបស់យើងឱ្យចូលចិត្ត និងស្រឡាញ់ កីឡា ពួកគេនឹងមិនធ្វើអ្វីផ្តេសផ្តាស់ទាក់ទិននឹងភាពទំនើងបញ្ហាគ្រឿងញៀន និងបញ្ហាដទៃទៀតដែលជាភាពអសកម្មក្នុងសង្គមនោះឡើយ ។ សម្តេចបន្តថា សកម្មភាពកីឡាទាំងអស់ មិនត្រឹមតែធ្វើនៅទីក្រុងនោះទេ ក៏ប៉ុន្តែគ្រប់ទីជនបទ ត្រូវតែធ្វើឱ្យវាកើតជារូបរាង និងឱ្យវាកើតជាចលនាជាតិលើវិស័យកីឡានៅ កម្ពុជា ។

សម្តេចតេជោមានប្រសាសន៍បន្តថា ឱ្យតែកម្ពុជាទទួលបាននូវចំណាត់ ថ្នាក់ពីកីឡាអាស៊ី កីឡាអូឡាំពិក និងកីឡាពិភពលោក សម្តេចនិងអញ្ជើញមក ទទួលកីឡាករ កីឡាការិនីនៅវិមានសន្តិភាព ដើម្បីជាកិច្ចស្វាគមន៍ និងលើកទឹក ចិត្ត ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែង ថា ចាប់តាំងពីពេលចាប់បដិសន្ធិរបស់ខ្លួនមកដល់បច្ចុប្បន្ន កីឡាប៉េតង់កំពុង ទទួលបាននូវការពេញនិយមច្រើននៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ បន្តថា ជាលទ្ធផលមកដល់ពេលនេះកីឡាជម្រើសជាតិកម្ពុជាបានចូលរួមប្រកួត លើឆាកអន្តរជាតិទាំងថ្នាក់តំបន់ ទ្វីប និងពិភពលោក និងទទួលមេដាយសរុបចំ នួន១៧០ ក្នុងនោះមេដាយមាសចំនួន៤១ មេដាយប្រាក់៦៤ និងមេដាយសំរិទ្ធ ៦៥ ។ ឆ្នាំ២០១៣កម្ពុជាបញ្ជូនកីឡាករ កីឡាការិនីចំនួន៤នាក់ចូលរួមកីឡាប៉េ តង់ជើងឯកលើកទី១៤ នៅទីក្រុងម៉ុងតូបង់ សាធារណរដ្ឋបារាំង ដោយដណ្តើម បានមេដាយមាស១ និងមេដាយសំរិទ្ធ១ បើគិតជាចំណាត់ថ្នាក់កម្ពុជាលេខ១ ថៃលេខ២ និងបារាំងលេខ៣ ។ ឆ្នាំ២០១៤កម្ពុជាបញ្ជូនកីឡាករ កីឡាការិនី១៦ នាក់ ចូលរួមប្រកួតកីឡាប៉េតង់អាស៊ីលើកទី១៨នៅប្រទេសឡាវក្នុងនោះកម្ពុជា ដណ្តើមបានមេដាយមាស៤ មេដាយប្រាក់១ និងមេដាយសំរិទ្ធ ។ ឆ្នាំ២០១៥ កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន៣០នាក់ចូលរួមប្រកួតកីឡាប៉េតង់អាស៊ីអាគ្នេយ៍លើកទី២នៅរាជធានីភ្នំពេញដោយដណ្តើមបានមេដាយចំនួន១១ មេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ៥។ កីឡាការិនី កែ ឡេង បានទទួលរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ចំនួន១៤៤លានរៀលរបស់រាជរដ្ឋាភិបាលកម្ពុជានិងថវិកាផ្ទាល់របស់សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១ម៉ឺនដុល្លាអាម៉េរិកផងដែរ ។ កីឡាការិនី កែ ឡេង ក៏ដណ្ដើមបានមេដាយសំរិទ្ធិពិភពលោក និងមេដាយមាស ប្រាក់ សំរិទ្ធពីការ ប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់ តំបន់ជាច្រើនផ្សេងទៀតផងដែរ៕ ដោយ ជ័យ ភូមិពល

Comments are closed.