គ.ជ.ប ថ្មី ជាកាដូឆ្នាំថ្មីចំពោះប្រជាពលរដ្ឋកម្ពុជា

National Assimblyថ្លែងនៅក្រៅសាលប្រជុំរដ្ឋសភា កាលពីថ្ងៃទី០៩ខែមេសា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា Nationalគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) ដែលត្រូវជ្រើសរើសឡើងSanrainsyដោយរដ្ឋ សភានៅថ្ងៃទី០៩ខែមេសា ឆ្នាំ២០១៥គឺជាសារ និងជាកាដូសម្រាប់ឆ្នាំថ្មីចំពោះ ប្រជាពលរដ្ឋកម្ពុជារបស់យើង ។

នៅក្រោយការអនុម័តរបស់រដ្ឋសភាក្នុងការជ្រើសតាំង គ.ជ.ប ថ្មីនោះ សម្តេចតេជោមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍រួមជាមួយឯកឧត្តម សម រង្ស៊ី ប្រ ធានគណបក្សសង្គ្រោះជាតិថា អ្វីដែលឯកNECឧត្តម សម រង្ស៊ី ហើយនឹងខ្ញុំបង្កើត ឡើងនូវវប្បធម៌សន្ទនាដោះស្រាយបញ្ហា ពិតជាទទួលផលប្រយោជន៍ ហើយថ្ងៃ នេះជាសក្ខីភាពជាក់លាក់បង្ហាញពីជោគជ័យ នៃវប្បធម៌សន្ទនានោះឯង ហើយ ក៏កាន់តែបង្ហាញបញ្ជាក់ថា ខ្មែរមានHun Sen and Samrainsyលទ្ធភាពដោះស្រាយបញ្ហារបស់ខ្លួន ដោយ មិនចាំបាច់ឱ្យមានការជ្រៀតជ្រែកពីសំណាក់ខាងក្រៅ ឬក៏ទៅពឹងពាក់ខាងក្រៅ ឱ្យដោះស្រាយបញ្ហារបស់ខ្លួនទេ ប្រសិនបើខ្មែរមានស្មារតីដូចដែលខ្ញុំ និងឯក ឧត្តម សម រង្ស៊ី បានធ្វើកន្លងទៅ ។

សម្តេចតេជោមានប្រសាសន៍ថា ឥឡូវនេះយើងមានការជឿជាក់យ៉ាង ដូច្នេះ វប្បធម៌សន្ទនានឹងការដោះស្រាយបញ្ហាទាំងឡាយគឺនឹងបន្តឆ្ពោះទៅមិន ត្រឹមតែមេដឹកនាំប៉ុណ្ណោះទេ ក៏ប៉ុន្តែនឹងពង្រីកទៅដល់មូលដ្ឋាន ពង្រីកទៅដល់ ស្រទាប់អ្នកគាំទ្រ និងពង្រីកទៅដល់អ្នកដែលមានជំនឿនយោបាយខុសៗគ្នា និងជំនឿសាសនាខុសៗគ្នាថែមទៀតផង ។

នៅក្នុងកិច្ចសម្ភាសន៍នោះ សម្តេចតេជោក៏បានបញ្ជាក់អំពីការទទួលយក

ការអញ្ជើញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមក្នុងពិធីបើកអង្គរ សង្ក្រាន្តនៅខេត្តសៀមរាបដោយឯកឧត្តម សម រង្ស៊ី និងលោកជំទាវផងដែរ ។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា នេះជាប្រវត្តិរបស់កម្ពុជា ហើយប្រហែល ជាប្រវត្តិសាស្ត្រតាំងពីអតីតកាល និងរហូតមកដល់បច្ចុប្បន្ននេះ ដែលមានគណ បក្សនៅក្នុងរដ្ឋាភិបាល និងគណបក្សនៅក្រៅរដ្ឋាភិបាលចូលរួមជាមួយគ្នា ក្នុង វេទិកាបែបនេះ ក្នុងទិវាចូលឆ្នាំ ។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា ឆ្នាំនេះជាឆ្នាំពិ សេស ដែលឯកឧត្តម សម រង្ស៊ី ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល និងខ្ញុំក្នុងនាម រាជរដ្ឋាភិបាលបានចូលរួមជាមួយគ្នាក្នុងការបើកអង្គរសង្ក្រាន្ត នៅឯទីក្រុងសៀម រាប ។

ប្រធាន គ.ជ.ប ថ្មី គឺលោក ស៊ិក ប៊ុនហុក អនុប្រធានគឺលោក គួយ ប៊ុនរឿន ហើយសមាជិក សមាជិកាចំនួន០៧ រូបរួមមាន ១-លោ្ មាន សទិ ២-លោក រ៉ុង ៣-លោក ឌុច សុន ៤-ឯកឧត្តម ហ៊ីង ធីឫទ្ធិ ៥-លោក ឯម សូផាត ៦-លោកជំទាវ តែ ម៉ានីរ៉ុង និង៧-លោក ហង្ស ពុទ្ធា ។ ឥស្សរជនទាំង៩រូបនេះ ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តដោយសំឡេងគាំទ្រចំនួន១១៣សំឡេង នៃវត្តមានចំនួន១១៧រូប។

ឯកឧត្តម សម រង្ស៊ី មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃជាប្រវត្តិសាស្ត្រ ដែល ជនជាតិខ្មែរទាំងអស់ឃើញលទ្ធផលនៃវប្បធម៌សន្ទនា មិនមែនគ្រាន់តែជាទ្រឹស្តី នោះទេ ។ ការអនុវត្តជាក់ស្តែងនៃវប្បធម៌សន្ទនាបានប្រកាន់ខ្ជាប់នៅក្នុងចិត្ត របស់យើង ដែលពេលនេះ យើងប្តេជ្ញាចិត្តថា យើងនឹងរក្សាអនុវត្តន៍វប្បធម៌ សន្ទនាតទៅទៀត ដើម្បីឱ្យខ្មែរបានសុខគ្រប់កាលៈទេសៈ ។ លើពីនេះទៅទៀត ខ្ញុំជឿថា ដរាបណាខ្មែរចេះគោរពគ្នា ចាប់ដៃគ្នា ធ្វើការជាមួយគ្នា ទុកចិត្តគ្នា ដែល វប្បធម៌សន្ទនានេះគឺជាគន្លឹះសម្រាប់ឱ្យប្រទេសយើងចូលទៅក្នុងសម័យថ្មីមួយ ជារបត់នយោបាយ ជាប្រវត្តិសាស្ត្រ ដែលយើងនឹងឃើញជាបណ្តើរៗ និងមាន លទ្ធផលជាផ្លែជាផ្កាតទៅទៀត ។

ឯកឧត្តម សម រង្ស៊ី ថ្លែងថា ដូចដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានមាន ប្រសាសន៍រួចហើយថា កាយវិការរបស់យើងគឺជាសារនយោបាយមួយជូនចំពោះ

ប្រជាពលរដ្ឋខ្មែរឱ្យមានសេចក្តីទុកចិត្តលើថ្នាក់ដឹកនាំប្រទេសកម្ពុជា ឬថ្នាក់ដឹក នាំគ្រប់គណបក្សចេះនិយាយគ្នា ចាប់ដៃគ្នារកដំណោះស្រាយដោយសន្តិវិធីគឺ ខ្មែរបានសុខ ខ្មែរឈប់ឈ្លោះគ្នា ខ្មែរនឹងខិតខំប្រើប្រាជ្ញា ថាមពលរបស់ខ្លួនដើម្បី កសាងប្រទេសជាតិជាមួយគ្នា ។

យោងតាមសម្តេចតេជោឱ្យដឹងថា នៅថ្ងៃទី០៩ខែមេសាឆ្នាំ ២០១៥នេះ ព្រះរាជក្រឹត្យស្តីពីការបង្កើត គ.ជ.ប ថ្មី ត្រូវបានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនាំយកទៅកាន់ទីក្រុងប៉េកាំង ហើយ ដើម្បីថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្តលេខាដោយផ្ទាល់ ។ បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រឡាយ ព្រះហស្តលេខារួចហើយ នៅថ្ងៃទី១១ខែមេសា ឆ្នាំ២០១៥ ប្រធាន អនុប្រធាន និងសមាជិក សមាជិកាទាំង០៩រូបនឹងចូលស្បថកាន់តំណែង ហើយនៅថ្ងៃចន្ទទី ១៣ខែមេសានឹងមានផ្ទេរតំណែងរវាង គ.ជ.ប ចាស់ និង គ.ជ.ប ថ្មី នៅឯទីស្នាក់ ការកណ្តាល គ.ជ.ប ៕

Advertisements

Comments are closed.